Breaking News

មន្ត្រីនគរបាលចរាចរណ៍ ២នាក់ ត្រូវបានផ្អាកពីការងារបណ្តោះអាសន្ន បន្ទាប់ពីចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឱ្យដួល

ភ្នំពេញ៖ យោងតាមការឱ្យដឹងពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គម នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា២នាក់នេះ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីធ ផ្លូវ២០០៤ ខណ្ឌសែនសុខ រួមនឹងមន្ត្រីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ ១គ្រឿង បណ្តាលឱ្យដួល ដែលនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្ត្រីទាំង ២នាក់នោះ ទៅសួរនាំជុំវិញការកើតជាបញ្ហានោះជាបន្ទាន់។

ក្រោពីសួរនាំរួច មន្ត្រីចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាទាំង ២នាក់ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន រង់ចាំសុំគោលការណ៍ និង បទបបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បី
ពិនិត្យសម្រេច៕

Check Also

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន រស្មីកោះធំធីវី

Leave a Reply

Your email address will not be published. Required fields are marked *