Breaking News

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរអាម៉េរិក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អបអរសាទរ ការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរអាម៉េរិក Metropolitan Museum of Art។

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាម៉េរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងចំណោមវត្ថុទាំង១៤នោះដែរ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរឹទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *