Breaking News

បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង នៅខណ្ឌ៧មករា ឃាត់ខ្លួនមនុស្សចំនួន ៨នាក់

ភ្នំពេញ​៖ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ ៧មករា បានចុះឆ្មុកបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង ប្រភេទជល់មាន់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន៨នាក់ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះឆ្មកបង្ក្រាបជាក់ស្ដែង ទីតាំងល្បែងស៉ីសងនៅចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថា ទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជា ជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាន និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។

ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្សប្រុសស្រីចំនួន ៨នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សូមរំឭកថា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យចាត់វិធានការល្បែងស៊ីសងគ្រប់ប្រភេទ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់៕

Check Also

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន រស្មីកោះធំធីវី

Leave a Reply

Your email address will not be published. Required fields are marked *