Breaking News

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន រស្មីកោះធំធីវី

កណ្តាល៖ សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន រស្មីកោះធំធីវី បានចុះផ្សព្វផ្សាយ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ មានខ្លឹមសារថា «ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ លួចបើកលេងយ៉ាងកក្រើកក្នុងឃុំខ្ពប មន្រ្តីអាជ្ញាធររក្សាភាពស្ងៀមស្ងាត់»។

១-ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានចុះស្រាវជ្រាវក្នុងភូមិសាស្រ្តចំណុចភូមិព្រៃទទឹង និងបណ្តាភូមិផ្សេងៗទៀត គឺពុំមានករណីបើកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់អនឡាញ)ឡើយ។

២-ចំពោះរូបភាពដែលសារព័ត៌មានយកមកចុះផ្សាយ សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងធ្វើការស្រាវជ្រាវបន្ត។
អាស្រ័យហេតុនេះសូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប និងកុំមានការភាន់ច្រឡំ។

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *