Breaking News

សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មាន GG TV NET

កណ្តាល៖ សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័៛ ព័ត៌មាន GG TV NET បានចុះផ្សព្វផ្សាយ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ មានខ្លឹមសារថា «ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ជ្រកក្នុងហាងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចដូចជាអធិការហាក់បីដូចជាធ្វើព្រងើយមិនបង្រ្កាប។

១-ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះទៅពិនិត្យកន្លែងលក់បាយ និងកាហ្វេដែលម្ទាស់ហាងឈ្មោះ ផែង សុខ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់បាយ កាហ្វេ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនឃើញមានបើកលេងល្បែងមាន់ជល់អនឡាយ និងឡូតូ នោះឡើយ។ បន្ទាប់មកកម្លាំងជំនាញបានធ្វើកិច្ចសន្យាណែនាំបន្ថែមហាមដាច់ខាតបើកល្បែងលេងស៊ីសងគ្រប់ប្រភេទ។

២-ចំពោះរូបភាពដែលសារព័ត៌មានខាងលើបានយកមកចុះផ្សព្វផ្សាយ ជារូបភាពចាស់។
អាស្រ័យហេតុនេះសូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប និងកុំមានការភាន់ច្រឡំ។

 

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *