ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងមន្ត្រីពាក់ព័ន្ធក្នុងខេត្តបានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងពិធីទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជានោះដឹកនាំដោយលោក មែ ស៊ីថុន ប្រធានសមាគម,ឯ.ឧ បណ្ឌិត ពៅ សុខ ក្រុមប្រឹក្សាជាន់ខ្ពស់សមាគម,លោក ម៉ុត សៀងហៃ មេធាវីប្រចាំសមាគម,លោក មាន សីហា មេធាវីសមាគម,លោក អៀម យូ សមាជិកនិងសហការី ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណជូនចំពោះសមាគមអតីតសិស្ស និស្សិតនៅកម្ពុជា ដែលបាននាំយកទឹកបរិសុទ្ធឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត សូមជូនពរលោកប្រធាន និងសហការីសមាគមអតីតសិស្សនៅកម្ពុជា ទទួលបាននូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRN