Breaking News

លោកបណ្ឌិត សុខ ទូច ស្នើដល់អ្នកវិភាគទាំងឡាយ កុំវិភាគតាមអារម្មណ៍ទាក់ទិននឹងបញ្ហាព្រំដែន

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច បានស្នើដល់អ្នកវិភាគទាំងឡាយដែលលើកឡើងថាខ្មែរកាត់ដីឱ្យវៀតណាម នោះ ត្រូវយកឯកសារមកសិក្សាស្រាវជ្រាវ ដោយមិនត្រូវវិភាគតាមអារម្មណ៍នោះទេ។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ៖ កាលពីជំនាន់មុន នៅពេលចុះសិក្សាស្រាវជ្រាវនៅព្រំដែនយើងប្រើប្រាស់ផ្លូវវៀតណាម ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានផ្លូវទៅដល់ព្រំដែនហើយ ដែលយើងអាចចុះទៅមើលផ្ទាល់បាននៅតាមតំបន់ព្រំដែនទាំងនោះដោយមិនត្រូវជឿតាមការចោទប្រកាន់ដែលនាំឱ្យខ្មែរឈ្លោះបែកបាក់គ្នា។

លោកបណ្ឌិត សុខ ទូច ក៏បានសង្កត់ធ្ងន់ថា បើសិនជារាជរដ្ឋាភិបាល មានបំណងកាត់ដីឱ្យវៀតណាមដូចការវិភាគរបស់អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនចោទប្រកាន់មែននោះ កម្ពុជាយើងមិនចាំបាច់បោះបង្គោលព្រំដែនឱ្យបានរឹងមាំនោះទេ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *