Breaking News

សមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើមនិងសិស្សស្រីចំនួន០៥នាក់ដោយសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបានឃើញមានសិស្សជក់បារីអេឡិចត្រូនិចបង្កប៉ះពាល់សុខភាព ជាលទ្ធផលសមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើមនិងសិស្សស្រីចំនួន០៥នាក់ដោយសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច។ នេះបើយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានី នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេទៅផ្ទះអប់រំបន្ត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *