ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Rejoice Olerkuot Tetteh-Narh ប្រតិភូជាន់ខ្ពស់របស់ប្រទេសហ្គាណា ចូលជួបសំដែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន ៕ដោយ៖ សិរី នាគ