Breaking News

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមជម្រាបជូន សាធារណជនឲ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ដូចជាគណនីមានឈ្មោះ BongBunna Chaiheng បានសរសេរថា៖ “សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នា តែមួយ» និងគណនីឈ្មោះ Bunthoeun បានសរសេរថា៖ “BongBunna Chaiheng ខ្ញុំគាំទ្រសម្តេច ក្រឡាហោម ជានាយករដ្ឋមន្ត្រី ១០០%” ជាដើម។

ចំពោះករណីខាងលើនេះអ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង សូមធ្វើការបដិសេធ និងសូមបញ្ជាក់ជម្រាបជូនសាធារណជនដូចតទៅ៖

១-សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជា នាយករដ្ឋមន្ត្រីនាពេលខាងមុខ។

២-នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រួចមកហើយថា៖ សម្តេច នៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្ត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនិងគាំទ្រសម្រាប់អាណត្តិខាងមុខៗបន្តទៀត៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *