Breaking News

លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល ណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត​ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

កណ្តាល៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល និងជាប្រធានគណ:បញ្ជាការឯកភាព បានចុះពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំង៣គោលដៅសំខាន់ៗ ក្នុងមូលដ្ឋានស្រុកអង្គស្នួល។

ក្នុងឱកាសចុះល្បាតពង្រឹងការ​ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកអភិបាលស្រុកអង្គស្នួល បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត​ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕SRN

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ

Leave a Reply

Your email address will not be published. Required fields are marked *