ខេត្តកំពង់ចាម៖ នៅថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ
ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម
បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា របស់គណបក្សឃុំ សាខាបក្សភូមិ និងប្រជាការពារ រួមនឹងពិនិត្យវឌ្ឍនភាពការងារការធ្វើស្នាក់ការគណបក្សឃុំ។
ក្នុងឱកាសនោះដែរឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក៏បានប្រគល់ថវិកាដល់ក្រុមការងារសម្រាប់៖
១). ការកាត់សំលៀកបំពាក់ប្រជាការពារចំនួន ១៧២នាក់ (១ឈុតមាន៖ អាវ ខោ មួក ខ្សែក្រវាត់ កញ្ចែ…)
២). ប្រគល់ថវិកាមួយចំនួន តម្កល់ទុកសម្រាប់ការចូលរួមកម្មវិធីបុណ្យសពតាមបណ្ដាភូមិ ក្នុងឃុំតាំងក្រាំង
៣) ប្រគល់ថវិកាមួយចំនួនទៀតសម្រាប់ទុករៀបចំរបងនៅស្នាក់ការគណបក្សឃុំតាំងក្រាំង។
បន្ទាប់ពីការជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សរួច ឯកឧត្តមប្រធាន និងសហការី រួមនឹងសមាជិក សមាជិកា គណបក្សឃុំ ភូមិ បានអញ្ជើញអមដំណើរឯកឧត្តមប្រធាន ទៅពិនិត្យអគារស្នាក់ការគណបក្ស នៅចំណុចស្ពានទី២៦ ហើយឯកឧត្តមបានជម្រាបប្រាប់លោកប្រធានគណបក្សឃុំបន្ថែម ឱ្យរៀបចំការធ្វើរបងនៅស្នាក់ការបក្ស ឱ្យបានឆាប់រហ័សទៀតផង៕ដោយ៖ តុង សីហា