Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា របស់គណបក្សឃុំ សាខាបក្សភូមិ និងប្រជាការពារ

ខេត្តកំពង់ចាម៖ នៅថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ
ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម
បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា របស់គណបក្សឃុំ សាខាបក្សភូមិ និងប្រជាការពារ រួមនឹងពិនិត្យវឌ្ឍនភាពការងារការធ្វើស្នាក់ការគណបក្សឃុំ។

ក្នុងឱកាសនោះដែរឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក៏បានប្រគល់ថវិកាដល់ក្រុមការងារសម្រាប់៖
១). ការកាត់សំលៀកបំពាក់ប្រជាការពារចំនួន ១៧២នាក់ (១ឈុតមាន៖ អាវ ខោ មួក ខ្សែក្រវាត់ កញ្ចែ…)

២). ប្រគល់ថវិកាមួយចំនួន តម្កល់ទុកសម្រាប់ការចូលរួមកម្មវិធីបុណ្យសពតាមបណ្ដាភូមិ ក្នុងឃុំតាំងក្រាំង
៣) ប្រគល់ថវិកាមួយចំនួនទៀតសម្រាប់ទុករៀបចំរបងនៅស្នាក់ការគណបក្សឃុំតាំងក្រាំង។

បន្ទាប់ពីការជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សរួច ឯកឧត្តមប្រធាន និងសហការី រួមនឹងសមាជិក សមាជិកា គណបក្សឃុំ ភូមិ បានអញ្ជើញអមដំណើរឯកឧត្តមប្រធាន ទៅពិនិត្យអគារស្នាក់ការគណបក្ស នៅចំណុចស្ពានទី២៦ ហើយឯកឧត្តមបានជម្រាបប្រាប់លោកប្រធានគណបក្សឃុំបន្ថែម ឱ្យរៀបចំការធ្វើរបងនៅស្នាក់ការបក្ស ឱ្យបានឆាប់រហ័សទៀតផង៕ដោយ៖ តុង សីហា

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *