Breaking News

ករណីឧកញ៉ា អែល សារ៉ុម ប្តឹងទាមទារ​ឱ្យបុរីមនោរម្យព្រែកតាទែន គោរពតាមកិច្ចសន្យានោះ ត្រូវតុលាកាចេញដីកាកោះហៅហើយប៉ុន្តែភាគីតំណាងបុរីសុំពន្យាពេល!

ភ្នំពេញ៖​ បន្ទាប់ពីលោកឧកញ៉ា អែល សារ៉ុម  បានដាក់ពាក្យប្តឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងបុរីមនោរម្យព្រែកតាទែន ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាអគ្គនាយក ដើម្បីទាមទារឱ្យភាគី បុរីគោរពតាមកិច្ចសន្យា កាលពីថ្ងៃទី២៣ កញ្ញា ២០២៤ កន្លងមកដែលមានមហាជន ជាច្រើនកំពុងរង់ចាំមើលនោះ ពេលនេះសាលាដំបូងចេញដីកាកោះហៅហើយ​ គឺឱ្យសាមីខ្លួនចូលបំភ្លឺនៅថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ​២០២៤​ ពោល​គឺរយៈពេល​២ថ្ងៃ​ទៀតនេះ។ នេះបើយោងតាមដីកាកោះចុះថ្ងៃទីថ្ងៃទី១១ តុលា ឆ្នាំ២០២៤ ដែលចុះហត្តលេខា ដោយ ចៅក្រម សាយ សម្ភស្សសេរី ក្នុង«នីតិវិធីត្រៀម»។

យោងតាមដីកាកោះរបស់ចៅក្រម សាយ សម្ផស្សសេរី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពយើងទទួលបាននៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា​,យើង ចៅក្រម សាយ សម្ភស្សសេរី​ សូមអញ្ជើញឈ្មោះ អែល សារ៉ុម ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាដើមចោទ​ អាសយដ្ឋានស្ថិតនៅផ្ទះលេខ១០១ហ្សិត ផ្លូវលេខ៣៦៤ ភូមិ៤ សង្កាត់ច្រាំងចំរោះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​ ប្ដឹងសុំសាលក្រមទាមទារប្រាក់​ សំណុំរឿងក្តីលេខ ២២៤៦ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ដោយដើមចោទឈ្មោះ អែល សារ៉ុម ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ ។​ និងចុងចម្លើយ ក្រុមហ៊ុន B&BM Development Co,Ltd តំណាងដោយលោក លី អេរ៉ូ ។ ប៉ុន្តែតំណាងក្រុមហ៊ុន B&BM Development Co,Ltd លោក លី អេរ៉ូ បានដាក់ពាក្យសុំប្តូរកាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ទាញយកហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅថ្ងៃក្រោយវិញដោយសារតែលោកមានភារកិច្ចចាំបាច់ត្រូវចូលរួមប្រជុំនៅក្រុមហ៊ុន នេះបើតាមយោងលិខតសុំប្តូរកាលបរិច្ឆេទរបស់ឈ្មោះ លី អេរ៉ូ ជាតំណាងក្រុមហ៊ុនចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ យើងចាំមើលថាតើតុលាកានិងមានចំណាត់ការបន្តយ៉ាងណាទៀតក្នុងសំណុំរឿងរដ្ឋប្បវេណីនេះ។

សូមរំលឹកផងដែរថា,យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អែល សារ៉ុម បានទាមទារដូចខាងក្រោម÷

១-សូមទាមទារប្រាក់ពិន័យសាងសង់ផ្ទះយឺតយ៉ាវចំនួន ១២% (ដប់ពីរភាគរយ) ក្នុងមួយឆ្នាំ ទៅលើការ ប្រគល់ផ្ទះយឺតចំនួន ២៧ ខែដែលស្មើនឹងទឹកប្រាក់សរុបចំនួន USD ២២,៤៩៨ (ពីរម៉ឺនពីរពាន់បួនរយ កៅសិបប្រាំបី ដុល្លារអាមេរិក) ដោយគិតចាប់ពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ ។

២-សូមឲ្យចុងចម្លើយចុះបញ្ជីបំបែកក្បាលដី និងប្រគល់ប្លង់បំបែកក្បាលដីជូនដើមចោទ ។

៣-សូមទាមទារសំណងនៃការខាតបង់ពេលវេលា សេវាមេធាវី និងចំណាយផ្សេងៗចំនួន ៦០,០០០,០០០ ៛ (ហុកសិបលានរៀល)។

៤-ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់ភាគីចុងចម្លើយ។ លោក អែល សារ៉ុម បានសង្កត់ធ្ងន់ថា  ខ្ញុំបាទដែលជាអ្នកទិញផ្ទះចំណាយទ្រព្យធន ដែលបានសន្សំខំតក បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយ ជាពិសេសពាក់ព័ន្ធនឹងការបង់ ប្រាក់ថ្លៃទិញ ប៉ុន្តែភាគីចុងចម្លើយមិនបានប្រគល់ផ្ទះតាមកាលកំណត់នោះទេ ពោលគឺលើសរយៈពេលដល់ទៅ ២៧ខែ (ប្រគល់ផ្ទះនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៤) ។ ហើយចំពោះប្រាក់ពិន័យដែលបានព្រមព្រៀងគ្នាក្នុង កិច្ចសន្យាវិញ ក៏ភាគីចុងចម្លើយមិនបានអនុវត្តផងដែរ ។ ផ្អែកប្រការ ៥.៣ នៃកិច្ចសន្យាទិញលក់ផ្ទះ និងដី ដដែល បានចែងថា “ភាគី (ក) ទទួលបន្ទុកធ្វើប័ណ្ណ បំបែកក្បាលដីផ្តល់ជូនភាគី (ខ) បន្ទាប់ពីភាគី (ខ) បានបង់ប្រាក់ថ្លៃទិញផ្ទះ និងដីតាមតារាងកាលវិភាគបង់ប្រាក់ ចាប់ពី ៣០ខែ ឡើងទៅ។ ប័ណ្ណបំបែកក្បាលដី ដែលជាច្បាប់ដើមត្រូវរក្សាទុកនៅភាគី (ក) ហើយច្បាប់ថតចម្លង ត្រូវប្រគល់ជូនភាគី (ខ)។ អង្គភាពយើងនិងធ្វើការផ្សព្វផ្សាយបន្តទៀតបើសិនជាមានព័ត៌មានថ្មីបន្ថែមពីភាគីពាក់ព័ន្ធក្នុងរឿងនេះ សូមអរគុណ៕SRN

 

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *