Breaking News

ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ក្រុងបាវិត

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ អាទិត្យ ៤កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២២នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្តម ស៊ុយ ជីហ៊ាង និង ឯកឧត្តម ឃន ជឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ ” យុវជនជាទ្រព្យសម្បត្តិរបស់ជាតិ ” ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង និងសមាជិក សមាជិកា សសយក ក្រុងបាវិតជាច្រើននាក់៕ដោយ៖ សិរី នាគ

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *