Breaking News

លោក លឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការ គណបក្សប្រជាជន

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនក្រុងបាវិត លោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះ សំណាលជាមួយសមាជិកសមាជិការ គណបក្សប្រជាជនក្នុងសង្កាត់បាវិត ដែលស្ថិតនៅគណៈកម្មាធិការគណបក្សសង្កាត់ គណៈកម្មាធិការសាខាបក្សភូមិ សាខាបក្ស និងអនុសាខាបក្សភូមិ វត្តមានចូលរួមសរុប ១១៨ នាក់ ស្រី ១០ នាក់។ អញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តម ឡឹក ចំរើន ឯកឧត្តម ទេព កល្យា ឯកឧត្តម តន់ សារ៉ា លោក ជួប វ៉ាន់ឌី និងលោក អ៉ឹម មេសា អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត ។ ក្នុងពិធីនេះលោក លឹម សៀងហេង បានឧបត្ថម្ភអ្នចូលរួម ក្នុងម្នាក់ៗ ទទួលបានអាវបក្ស១ មួកបក្ស១ និងថវិការ ២ ម៉ឺនរៀល និងឧបត្ថមអាវមួកបក្សចំនួន ៥០០ កំប្លេរ ។

សកម្មភាពខាងលើក្រុមការងារចំណាយថវិការសរុប ២,៧៨០,០០០រៀល និង ២,៥០០ $ ក្នុងនោះថវិកា
១_ លោក លឹម សៀងហេង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត ចំនួន ២,៧៨០,០០០ រៀល និង ២,៣២០ $
២_ ឯ.ឧ ទេព កល្យាន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត ចំនួន ៥០ ដុល្លា
៣_ ឯ.ឧ តន់ សារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិតចំនួន ៥០ ដុល្លា
៤_ លោក អ៉ឹម មេសា ក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត ចំនួន ៨០ ដុល្លា ។

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ លោកស្រីសូ សយអភិបាលរងក្រុងបាវិត បានចូលរួមពិធីអបអរសាទរខួបលើក ១១១ ទិវាអន្ដរជាតិនារី ៨ មីនាឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីចរីភាពនាពេលអនាគត» ក្រោមគណៈអធិបតីភាពលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួង កិច្ចការនារី និង លោកជំទាវ ឯក សុវណ្ណភារះ អភិបាលរងខេត្ដស្វាយរៀង ដោយមានការចូលរួមពីមន្ទីរកិច្ចការនារី និង បងប្អូនកម្មករ កម្មការនី នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន។ សង្កាត់ព្រៃអង្គុញៈ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជ័យ សុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកគណបក្សសង្កាត់ព្រៃអង្គុញ ពិធិនេះដែរក៏មានការអញ្ជើញចូលពី ឯកឧត្តម ពេជ សាវ៉ាន់ អនុប្រធាន ក្រុមការងារ គណ បក្សចុះមូល ដ្ឋាន សង្កាត់ លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សក្រុងបាវិត លោក វណ្ណ សុមុន្នី អនុប្រធានក្រុមការងារគណបក្សថ្នាល់ក្រុង និងលោក ជា ស៊ីណា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ជ័យ សុន បានឧបត្តម្ភថវិកាជូនគណបក្សសង្កាត់សម្រាប់ពង្រឹងការងារគណបក្ស នៅមូលដ្ឋានចំនួន ២០០ ដុល្លា លោក វណ្ណ សុមុន្នី ៥០០,០០០រៀល និងលោក ខាំ រឿន ៥០០,០០០រៀល វត្តមានចូលរួម១០ នាក់ ស្រី ០១នាក់ ។

ដោយឡែកនៅសង្កាត់បាវិត ព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ ២០២២ លោក សាញ់ សាខុន ចៅសង្កាត់បាវិត រួមទាំង លោក លោកស្រី សមាជិកគណបក្សសង្កាត់ ប្រធាន អនុប្រធាន ភូមិនាំ យកសម្ភារៈ និងថវិកាទៅចូលរួមរំលែកទុក្ខជាមួយគញរួសារសពប្រជាពលរដ្ឋឈ្មោះ អ៊ុង អួង ភេទស្រី អាយុ ៧២ ឆ្នាំ នៅភូមតាពៅ សង្កាត់បាវិត ដែល បាន ទទួល មរណៈ ភាព ដោយ សាររោគាពាធ សម្ភារៈ និងថវិកាដែលត្រូវចូលបុណ្យរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០២កេះ អង្ករ៥០.គីឡូក្រាម និងថវិកា ៦០,០០០រៀល ៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *