Breaking News

មិនដឹងថាមានវិបត្តិអ្វី បុរសម្នាក់បានគិតខ្លីសម្រេចចិត្តចង កធ្វើសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖បុរសម្នាក់សង្ស័យជាមានវិបត្តិអ្វី បានធ្វអត្តិឃាតយកក្រម៉ាចង ក នឹងចម្រឹងបង្អួចដែកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់បាត់បងជីវីតដោយពុំដឹងពីមូលហេតុអ្វីឡើយ ។

  ហេតុការនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២នៅចំណុច ផ្ទះលេខ ៤ ផ្លូវលេខ៦៦,២៤ផ្លូវលេខ ១៩៣៦ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរស ដែលគិតខ្លីរូបនោះ ត្រូវបានក្រុមគ្រួសារ អោយដឹងថា ឈ្មោះ ពេញ ពន្លឺអាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះកន្លែង កើតហេតុខាងលើ បានចងកសម្លាប់ខ្លួននឹង ក្រម៉ា ភ្ជាប់ទៅនឹង ចម្រឹងបង្អូច ។ទាក់ទិន ការធ្វើអត្តឃាតនេះក្រុមគ្រួសារពុំបានអោយដឹងពីមូលហេតុ អ្វី ឡើយ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេល ដែល ក្រុមគ្រួសារបានភ្ញាក់ពីដេកក៍បានប្រទះឃើញ បុរសរូបនោះចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ក៍បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។

 តាមនគរបាលជំនាញបានអោយដឹងថា បុរសរូបនោះបានចងកសម្លាប់ដោយខ្លួន ឯងពិតប្រាកដមែន ។

សពបុរសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *