Breaking News

ពូទីន៖ ការដាក់ទណ្ឌកម្មពីលោកខាងលិចបាន« បរាជ័យ »

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កាលពីថ្ងៃទី​១៨ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាង លិចមកលើទីក្រុងមូស្គូដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបរាជ័យហើយ។

លោកពូទីនបានបញ្ជាក់ទៀតថា​« ការគិតរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឲ្យច្របូកច្របល់សេដ្ឋកិច្ច  បង្កឲ្យមានភាពចលាចលនៅលើទីផ្សារពិភពលោក ធ្វើឲ្យប្រព័ន្ធធនាគារដួលរលំ​និងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ដល់បណ្តាហាងលក់ទំនិញនានា»។

ប្រធានាធិបតីពូទីនបានបញ្ជាក់ថា យុទ្ធសាស្ត្រដាក់ទណ្ឌកម្ម របស់លោកខាងលិចបាន​«បរាជ័យ» មិនមានប្រសិទ្ធភាព ផ្ទុយទៅវិញបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិចកាន់តែអាក្រក់ថែទៀត​។

បណ្តាប្រទេសលោកខាងលិច បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី​២៤ខែកុម្ភៈឆ្នាំ​២០២២។

ប្រធានាធិបតីពូទីនបញ្ជាក់ថា​«រុស្ស៊ីបានឈរយ៉ាងរឹងមាំ​ចំពោះសម្ពាធរបស់ប្រទេសលោកខាងលិច ។ ប្រាក់រុស្ស៊ីក៏ត្រូវបានពង្រឹងឡើងវិញ ហើយវិស័យពាណិជ្ជកម្មរបស់រុស្ស៊ីបានកើនឡើងគិតជាទឹកប្រាក់ដល់ទៅ ៥៨ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយឆ្នាំ​២០២២ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ទៀតថា  គឺការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឲ្យគុណភាពរស់នៅរបស់ពលរដ្ឋ នៅទឹកដីអាមេរិក ក៏ដូចជាអឺរ៉ុប ត្រូវបាត់បង់ ។ ជាមួយគ្នានេះដែរ លោកពូទីនក៏បានជំរុញការប្រើប្រាស់រូបិយវត្ថុអន្តរជាតិ តាមរូបភាពថ្មី៕SRN 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *