Breaking News

ទឹកជំនន់នៅអាហ្វ្រិកខាងត្បូង ស្លាប់ជាង ៤៤០នាក់ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ​រងការខូចខាតយ៉ាងខ្លាំង

រោងចក្រផលិតរថយន្ត តូយូតា របស់ជប៉ុននៅក្នុងទឹកដីអាហ្វ្រិកខាងត្បូង ត្រូវបានបិទទ្វារក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ជនលិចរថយន្តជាច្រើន បង្កការខូចខាតយ៉ាងដំណាំ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត KwaZulu-Natal​ អាហ្វ្រិកខាងត្បូង​បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់សិបលានដុល្លារ។ រោងចក្រផលិតរថយន្ត Prospecton​ របស់ តូយូតា រងផលប៉ះពាលខ្លាំង បង្ខំឲ្យក្រុមហ៊ុនត្រូវបិទទ្វារផ្អាកការផលិត ។

ប្រភពព័ត៌មាន ក្នុងតំបន់បានឲ្យដឹងថា រោងចក្រ Prospecton ផលិតរថយន្តប្រភេទ Hilux និង Corolla Cross ដែលមានបុគ្គលិកធ្វើការប្រមាណជាង ៧ពាន់នាក់ ត្រូវផ្អាក​។ រូបភាពថតនៅទីតាំងរោងចក្របានបង្ហាញឲ្យឃើញថារថយន្តរាប់រយគ្រឿង ត្រូវទឹកភ្លៀងជនលិច ។  រថយន្តជាច្រើនត្រូវលិចទាំងស្រុងក្នុងទឹក ធ្វើឲ្យខូ​ចខាតយ៉ាងខ្លាំង។

ពាក់ព័ន្ធគ្រោះទឹកជំនន់នៅអាហ្វ្រិកខាងត្បូង មកទល់ថ្ងៃទី ១៨ខែមេសា មានមនុស្ស ៤៤៣នាក់ស្លាប់ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។ អភិបាលខេត្ត KwaZulu-Natal​ លោក Sihle Zikalala​បានបញ្ជាក់ថា​ គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តនេះ​បណ្តាលឲ្យមានអ្នកស្លាប់​៤៤៣នាក់ និងបាត់ខ្លួនជាង ៦០នាក់​។

ក្រៅពីនេះក៏មានពលរដ្ឋ​រាប់សិបពាន់នាក់បាត់បង់ផ្ទះសម្បែង  ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ ។ តាមការលើកឡើងរបស់លោក​Sihle Zikalala ការខាតបង់ហេដ្ឋារចនាសម្ព័ន្ធគិតជាទឹកប្រាក់ ប្រមាណ ជិត ១ពាន់លានដុល្លារ៕SRN 

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *