Breaking News

ឯកឧត្ដម លី ធុជ ទទួលអំណោយសប្បុរសធម៌ពីក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស

ស្វាយរៀង ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម លី ធុជ អនុប្រធានក្រុមការងារគណបក្សខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិត បានទទួលអំណោយសប្បុរសធម៌ពីក្រុមការងារចុះមូលដ្ឋានភូមិវាល និងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត តាមរយៈ ឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស។

អំណោយទាំងនោះរួមមានមួក/អាវគណបក្សចំនួន៥,៤៥០កំប្លេរ ទឹកបរិសុទ្ធចំនួន ២,០០០យួរ និងទង់ជាតិ/ទង់បក្សចំនួន ១,២៥០ ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្ដម ឃន ជឺ ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិវាល និងភូមិសាមគ្គី ទាំងក្រុមការងាររួមមាន លោក ខេង សុខា, លោក ចាន់ សុភា, ឧកញ៉ា លី សាមឹឌី, លោកស្រីឧកញ៉ា ម៉ែន ចិន្តា, លោក ពៅ វាសនា, លោក គង់ សិទ្ធ, លោក អេង ផល្លីម និងលោក ឌី បូរីម៉ា សម្រាប់ប្រើប្រាស់ត្រៀមធ្វើយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្ដម ឃន ជឺ តំណាងក្រុមការងារ បានលើកឡើងថា ក្រុមការងារទាំងអស់ ពេញចិត្តលៈបង់ និងចូលរួមគ្រប់បែបយ៉ាងក្នុងការបម្រើការងារទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ សម្រាប់ឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលៈបង់ និងការចូលរួមធនធាន និងចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ លោកបានបន្តទៀតថា ប្រសិនបើក្នុងចិត្តរបស់យើងទាំងអស់គ្នាគិតថាប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា គឺតែមួយ នោះយើងនឹងសប្បាយរីករាយធ្វើការដោយមិនខ្លាចនឿយហត់ឡើយ ពីព្រោះពួកយើងចង់ឃើញប្រទេសជាតិមានការរីកចំរើន និងមានការអភិវឌ្ឍ ក្រោមម្លប់សន្តិភាពដែលកើតចេញពីការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *