Breaking News

ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសផ្តល់ប្រាក់ ៤០ម៉ឺនរៀល ក្នុង១ករណីចំពោះបងប្អូនណាដែល ប្រទះឃើញជនស៊ីវិលប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន

ភ្នំពេញ៖ នេះបើយោងតាមគណនេយ្យ ហ្វេសប៊ុក របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសយ៉ាងដូច្នេះថា៖ «បើបងប្អូនណាឃើញមានជនស៊ីវិលប្រើវិទ្យុទាក់ទង កាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន ១ករណី ខ្ញុំផ្តល់ ៤០ម៉ឺនរៀល» ។

ការប្រកាសនេះ បន្ទាប់ពីលោកបានដឹកនាំកម្លាំងចុះពិនិត្យឆែកឆេរទីតាំងដំឡើងបង្គោលអង់តែនវិទ្យុទាក់ទងជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញចំនួនពីរថ្ងៃ គឺថ្ងៃទី ២ និងទី ៣ ខែ ឧសភា ឆ្នាំ ២០២២ ៕ដោយ៖ សិរី នាគ

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *