Breaking News

លោកស្នងការនគរបាលខេត្តកណ្តាល ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋ

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល បានដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋា ននគរបាលទាំង១១ស្រុក/ ក្រុង ទូទាំងខេត្តកណ្តាល ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណឲ្យ បានលឿននិងឆាប់រហ័សបំផុតជូនពួកគាត់។

បើយោងតាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល បានបញ្ជាក់ប្រាប់ឲ្យអង្គភាពព័ត៌មានយើង ដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា ក្រៅពីបទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើ លោកឧត្តមសេនីយ៍ទោក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្តាល បើមានចម្ងល់ ឬមានការយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ អាចធ្វើការទំនាក់ទំនងមកកាន់ Hot Line តាមរយៈលេខ 0977780001 ដើម្បីធ្វើការសាកសួរព័ត៌មានលម្អិតពីមន្ត្រីជំនាញប្រចាំការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលយើងបានដោយស្វាគមន៍ និងរីករាយបំផុត៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *