Breaking News

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្ដដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ដោយអនុវត្ត​តាមផែនការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាល នៃគណៈ​អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្ដដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និង រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

 លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និង រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះគឺស្ថិតនៅចំណុចផ្លូវលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។

លោកអភិបាលរងខណ្ឌបានអោយដឹងទៀតថា,ការងារដាក់គោលដៅត្រួតពិនិត្យបទល្មើសទាំងនេះគឺយើងនិងបន្តអនុវត្តជាប្រចាំដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *