Breaking News

ឯកឧត្តម សុខ លូ បានផ្តល់រថយន្តចំនួន០១គ្រឿងជូនដល់ស្នងការនគរបាលខេត្តក្នុងការពន្លឿនការងារសង្រ្គោះជនរងគ្រោះនិងពន្លត់អគ្គិភ័យ

(បាត់ដំបង)៖នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញផ្តល់រថយន្តចំនួន០២គ្រឿង ក្នុងនោះមានរថយន្តគិលានសង្រ្គោះចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ជូនដល់ស្នងការនគរបាលខេត្ត ក្នុងការពន្លឿនការងារសង្រ្គោះជនរងគ្រោះ និងពន្លត់អគ្គិភ័យក្នុងខេត្តបាត់ដំបងឱ្យកាន់តែឆាប់រហ័ស ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា រថយន្តគិលានសង្រ្គោះចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងដែលទើបទទួលបាននេះជាជំនួយពីទីក្រុងសេជុងនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈ រដ្ឋបាលខេត្តបាត់ដំបង ជូនដល់ ស្នងការនគរបាលខេត្តដើម្បីយកទៅប្រើប្រាស់ក្នុងការងារសង្រ្គោះបឋមជនរងគ្រោះ និងការងារពន្លត់អគ្គិភ័យបានទាន់ពេលវេលា ។ 

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយដើម្បីពង្រឹងដល់ចំណងមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ  ហើយកន្លងមករដ្ឋបាលទីក្រុងសេជុងក៏ធ្លាប់បានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបងរួចម្ដងមកហើយ ដើម្បីបម្រើឲ្យផលប្រយោជន៍រួមក្នុងខេត្តបាត់ដំបងទាំងមូល៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *