Breaking News

បេះដូងក្តីស្រលាញ់ការនឹករលឹករបស់ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នៅតែជាគុណតម្លៃ មិនអាចការថ្លៃបានរវាងអ្នកសារព័ត៌មាន

   រតនគិរី៖ នៅរលៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២ ដោយមានក្តីនឹករលឹកក្រុមអ្នកសារព័ត៌មានក្នុងខេត្តរតនគិរី ជាច្រើនអង្គភាពបានរួមគ្នាសុំការអនុញ្ញតពី ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ដើម្បី ចូលសម្តែង្រសាកសួរសុខទុក្ខ ឯកឧត្តម អ្នកតំណាងរាស្ត្រដោយផ្ទាល់ នៅលំដ្ឋានផ្ទាល់ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី   

    បើតាមការបញ្ជាក់របស់លោក ជំទាវភរិយា ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានអោយក្រុមអ្នកសារព័ត៌មានយើងដឹងថា ឯកឧត្តម ប៊ូ ឡាំ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអស់រយៈពេលជិត១០ខែកន្លងមកហើយ ។ ប៉ុន្តែបច្ចុប្បន្នអាការៈជម្ងឺរបស់ឯកឧត្តម ហាក់បានធូស្បើយជាងមុនបន្តិច ដោយឥឡូវនេះ ឯកឧត្តមអាចដើរបានជិតៗនៅជុំវិញគេហដ្ឋាន ។ 

    រីឯការនិយាយស្តីវិញ គឺឯកឧត្តម មិនអាចនិយាយបានឡើយ ដោយឯកឧត្តមមានការវះកាត់ព្យាបាលផ្នែកបំពង់ក ។

  នៅក្នុងការចូលជំរាបសាកសួរសុខទុក្ខ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នោះដែរ បងប្អូនអ្នកសារព័ត៌មាន យើងបានសម្តែងនូវមនោសញ្ចេតនា ប្រកបដោយក្តីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម និងបានរំលឹកពីសកម្មភាពនានា ក្នុងរយៈពេលកន្លងមកខណៈដែលឯកឧត្តម មានកម្លាំងមាំមួន ដោយឯកឧត្តមតែងតែបានពុះពារគ្រប់ឧបសគ្គក្នុងភារកិច្ចកិច្ចការងារបម្រើគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដោយមិនដែលគិតដល់ការនឿយហត់នោះឡើយ ។ គឺគ្រប់កាលៈទេសៈអោយតែប្រជាពលរដ្ឋមានក្តីទុក្ខកង្វល់ មិនថាយប់ មិនថាថ្ងៃ ឯកឧត្តមតែងតែចុះដល់មូល

ដ្ឋានដើម្បី មានដោះស្រាយបញ្ហាដោះបញ្ហាជូនប្រជាពលរដ្ឋដោយបេះដូងមហាគ្រួសារខ្មែរប្រកបដោយសន្តិវិធី ។ 

   ក្នុងកិច្ចការងារប្រកបដោយសកម្មភាពទស្សពិតរាជធម៌ដ៏ថ្លៃថ្លា ក្រោមការទទួល

ខុសត្រូវរបស់ ឯកឧត្តម អ្នកតំណាងរាស្ត្រ ត្រូវ បានទទួលការគោរពស្រលាញ់ពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងគ្រប់ជាន់ថ្នាក់ ព្រមទាំងអ្នកសារព័ត៌មានប្រចាំខេត្តរតនគិរីគ្រប់គ្នាផងនោះ។

  ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងចាត់ទុកថា ឯកឧត្តម គឺជាឥស្សរជនមួយរូបដែលមានដើមកំណើតឈាមជ័រជាជនជាតិដើមភាគតិច មានបេះដូងស្រលាញ់ប្រជាជនប្រកបដោយភាពសាមញ្ញៗ មិនថ្មើងថ្មៃ ។

     ម្យ៉ាងរាល់សកម្មភាពការដឹកនាំជាបេក្ខភាពតំណាងរាស្ត្រ មណ្ឌលខេត្តរតនគិរី នៃគណៈបក្សប្រជាជនកម្ពុជា ឯកឧត្តម តែងតែមានការគាំទ្រស្រលាញ់ពីប្រជាពលរដ្ឋយ៉ាងពេញទំហឹងគ្រប់ស្រទាប់វណ្ណៈ។ 

    ក្នុងការផ្តល់កិត្តិយសប្រកបដោយគុណតម្លៃ នៃការចូលជួបសម្តែងការសាសួរសុខទុក្ខ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នោះដែរ ក្រុមអ្នកសារព័ត៌មាន ទាំងអស់ សូមបួងសួងបន់ស្រន់ គ្រប់អស់វត្ថុស័ក្កសិទ្ធបារមីក្នុងលោក ប្រទានពរជ័យសព្វសាធុការ ជួយសាបព្រោះពរជ័យ រឿងរ៉ាវល្អៗអោយឆាប់ជាសះស្បើយពីរោគា នឹងសូមលោកតាបឹងកន្សែង លោកតាបឹងយក្ខឡោម លោកតាជួ លោកតាខាំឡែន មេត្តាជួយប្រោសព្រំបីបាច់ថែរក្សា ឯកឧត្តម ប៊ូ ឡាំ អោយឆាប់ជាសះស្បើយពីជំងឺរោគារព្យាធិ ទាំងឡាយទាំងពួង ដើម្បីឯកឧត្តម អ្នកតំណាងរាស្ត្របាននៅជាម្លប់ បម្រើកូនចៅ និងប្រជាពលរដ្ឋនៅលើដំបូល សុខសន្តិភា ក្នុងខេត្តរតនគិរី ។  នៅក្នុងក្តីស្រលាញប្រកបដោយភាពរាក់ទាក់ មនោសញ្ចេនា ការផ្តល់នូវគុណតម្លៃនោះដែរ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បើទោះបី ឯកឧត្តមមានប្រសាសន៍មិនកើតតែក្តី តែឯកឧត្តមបានសរសេរសារជាអក្សរ ឆ្លើយតបដល់ទៅកាន់បងប្អូនអ្នកសារព័ត៌មានយើង ដោយមានខ្លឹមសារថា «ប៉ា ម៉ាក់ សូមអរគុណកូនៗទាំងអស់ដែលបានមកសួរសុខទុក្ខប៉ា ម៉ាក់ថ្ងៃនេះ ប៉ាម៉ាក់សូមជូនពកូនៗនិងក្រុមគ្រួសារកូនៗអោយជួបតែសុភមង្គលគ្រប់ៗពេលវេលា . អរគុណកូនៗ » ។

   សូមបញ្ជាក់ផងដែរថា ជុំវិញបញ្ហា នៃការធ្លាក់ខ្លួនឈឺរបស់ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នេះមន្ត្រីរាជការ កងកំលាំងក្នុងខេត្តរតនគិរី មួយចំនួន បានសំណូមពរផងដែរ សូមអោយស្ថាប័នរដ្ឋសភាជាតិ គម្បីប្រើលទ្ធិភាពក្នុងការប្រើកញ្ចប់ថវិកា របស់រដ្ឋសភាជាតិ ដើម្បីទ្រទ្រង់ព្យាបាលទៅលើ ឯកឧត្តម អ្នកតំណាងរាស្ត្រខេត្តរតនគិរី អោយសាកសម ជាថ្នាក់ដឹកនាំឧត្តមមន្ត្រីនោះផងដែរ ។ ព្រោះថា កន្លងទៅបើតាមប្រភពពីសមាជិកក្រុមគ្រួសាររបស់ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ គ្រប់រាល់ការព្យាបាលជម្ងឺរបស់ ឯកឧត្តមក្នុងរយៈពេលជិត១០ខែកន្លងមកនេះ អស់ ថវិកាព្យាបាលជម្ងឺ គឺមិនក្រោម ៦០ម៉ឺនដុល្លា នោះទេ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *