Breaking News

ឆ្នោតវៀតណាមខុសច្បាប់ (កន្ទុយលេខ) យីហោ LH៣៤ នៅខណ្ឌ៧មករា មានការកើនឡើងខណៈសមត្ថកិច្ចនិងអាជ្ញាធរពុំមានវិធានការបង្ក្រាប

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងចាក់កន្ទុយលេខឆ្នោតវៀតណាមកំពុងតែសប្បាយចិត្តខ្លាំងហើយបាននាំគ្នាចូលទៅចាក់ភ្នាល់ដូចទៅផ្សារទិញត្រីបន្លែអញ្ចឹងព្រោះថា នៅក្នុងទឹកដីខណ្ឌ៧មករាមានឆ្នោតវៀតណាម LH៣៤ បានបង្រីកសាខាបានច្រើនកន្លែងងាយស្រួលអោយពួកគាត់ចូលទៅចាក់លេងដោយមិនក្លាចពីការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា។

ប្រភពពីមន្ត្រីថ្នាក់ក្រោមសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ជាក់ស្តែង គ្រាន់តែនៅក្នុងខណ្ឌ៧មករា មាន៣កន្លែងធំៗដែល មានស្លាកសម្គាល់ LH៣៤ ទីតាំងទី១- ស្ថិតនៅជាប់ខាងក្រោយសាលាបើកបររថយន្តអាស៊ាន នៅតាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា, ទីតាំងទី២- ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា, និងទីតាំងទី៣-ស្ថិតនៅផ្ទះលេខ១៤៦Eoz តាមបណ្ដោយផ្លូវឌឿងហែមមួយខែ្ស ដែលគេហៅផ្លូវលេខ១២៨ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ប្រភពពីមន្ត្រីដដែលបានបន្តអោយដឹងទៀតថានៅក្នុងខណ្ឌ៧មករា ទីតាំងកត់ឆ្នោវៀតណាមគឺមានច្រើនកន្លែងនិងច្រើនម្ចាស់ដូចជាឆ្នោតវៀតណាម យីហោ LH៣៤ ដែលកំពុងតែដំណើរការដោយគ្មានការបង្ក្រាបពីសំណាក់លើ មិនតែប៉ុណ្ណោះក៏មានឆ្នោតវៀតណាមរបស់ ចែលី ជាច្រើនទីតាំងផងដែរ ក្នុងនោះរួមមាន ទី១ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣, ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ, ទីតាំងទី៣ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២, ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។ លោកថារូបខ្ញុំមិនហ៊ានទៅក្បែទីតាំងល្បែងស៊ីសងទាំងនោះទេព្រោះថាបើចង់ទៅបង្ក្រាបទល់តែមានបទបញ្ជាពីថ្នាក់លើ។

កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីបានបញ្ជាឲ្យចៅហ្វាយខណ្ឌទាំង១៤ ខណ្ឌបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដេីម្បីអនុវត្តតាមគោនិយោបាយភូមិ សង្កាត់មានសុវត្តិភាព ជៀសវៀងកេីតអំពេី លួចឆក់ប្លន់ ជាដេីម។ តែផ្ទុះទៅវិញ ហេតុអ្វីបានជាជនជាតិចិនចូលមករស់នៅប្រទេសយេីងហេីយបែជាហ៊ានបេីកកន្លែងល្បែងស៊ីសង ប្រភេទកាស៊ីណូទៀតផង មិនត្រឹមតែប៉ុណ្ណោះមានទាំងសមត្ថកិច្ចអ្នកមេីលការខុសត្រូវឲ្យទៀត?

ពករដ្ឋសង្ឃឹមថា លោក លឹម សុភាអភិបាលនៃគណៈអភិបាលខណ្ឌ៧មករានឹងលោកនេត ស៊ីថុន ធិការនគរបាលខណ្ឌមានវិធានការចុះពិនិត្យនិងបង្ក្រាបចំពោះទីតាំងទាំងនេះផងដើម្បីអោយស្របតាមគោលនយោបាយភូមិ,សង្កាត់មានសុវត្ថិភាព។ ពាក់ព័ន្ធនិងករណីបើកល្បែងស៊ីសងឆ្នោតវៀតណាម យីហោ LH៣៤ និងឆ្នោតវៀតណាមរបស់ ចែលី ដែលកំពុងតែដំណើរការដោយគ្មានការបង្ក្រាបនោះ លោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២នេះថា លោកកំពុងតែប្រជុំរួចក៏ចុចបិតទូរស័ព្ទ ដោយឡែកលោកលឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាអង្គភាពយើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទមិនចូល(ក្រៅតំបន់សេវ៉ា)៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *