Breaking News

រថយន្តស៊េរីទំនើប បើកលឿនសង្ស័យងោកមួយភាំងជ្រុលទៅបុ.កបង្កាន់ដៃស្ពានដាំក្បាលធ្លាក់ចូលក្នុងប្រឡាយទឹក

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក Fordranger មួយគ្រឿងក្នុងល្បឿនលឿនដែលគេសង្ស័យថាងោកមួយភាំងក៏រេចង្កូតទៅបុ.កបង្កាន់ដៃស្ពានបណ្តាលអោយដាំក្បាលធ្លាក់រថយន្តចូលទៅក្នុងទឹកប្រឡាយសំណាងល្អមិនគ្រោះថ្នាក់ទៅដល់ម្ចាស់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ៦ខែសីហាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ   រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Fordrangerពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BL-9848បើកបរតាមបណ្ដោយផ្លូវ១០០៣ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើសង្ស័យតែតៃកុងងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានបណ្តាលអោយបាក់ចំនួន២ផ្ទាំង ចំណែកឯរថយន្តបង្កវិញបានដាំទីងក្បាលធ្លាក់ចូលទៅក្នុងប្រឡាយទឹកលិចទៅក្រោមហើយភ្លាមនោដែរបងប្អូនប្រជាពលរដ្ឋធ្វើរដំណើរឆ្លងកាត់ឃើញដូចនេះក៏នាំគ្នាចុះទៅជួយរួចស្រង់តៃកុងយកមកលើគោកវិញដោយសុវត្តិភាពមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕SRN

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *