Breaking News

លោកជំទាវ លី អ៊ុំអេង ត្រូវម្ចាស់ដីស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់ ករណីអ្នកស្រីរំលោភយកដី ១៣ហិកតា នៅភូមិស្រះខ្វាវ

សៀមរាប៖ អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប ឧត្តរមានជ័យ លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង ត្រូវម្ចាស់ដីស្របច្បាប់ គឺអ្នកស្រី សុខ សុភា ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងជំទាវឧកញ៉ារូបនេះ ដែលចោទថា អ្នកស្រីបានរំលោភយកដី១៣ហិកតា នៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ អ្នកស្រីសុខ សុភា បានអោយក្រុមអ្នកព័ត៌មានដឹងថា អ្នកស្រី មិនបានរំលោភយកដីរបស់ លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង នោះទេ ផ្ទុយទៅវិញ គឺបុគ្គលឧកញ៉ា លី អ៊ុំអេង ទៅវិញទេ ដែលមករំលោភបំពានយកដីអ្នកស្រី។ អ្នកស្រីសុខ សុភា បន្តថា ផ្ទៃដីទំហំ១៣.៦១ហិកតា ដែលអ្នកស្រីបានចូលទៅភ្ជួរអាស្រ័យផលនោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ំអេង នោះឡើយ។ ដីខាងលើនេះ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុនរបស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ មិនមែនជាដីទំហំ១៣ហិកតា នៅក្នុងភូមិរវៀងតាទុំ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ំអេង លើកឡើងនោះឡើយ។

អ្នកស្រី សុខ សុភា បន្តថា បុគ្គលឈ្មោះលី អ៊ុំអេង ព្រោះតែលោភលន់ ក៏វង្វេង ហើយប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯកសារគ្រប់គាន់ មិនពាក់ពាន់នឹងដីរបស់ឈ្មោះលី អ៊ុំអេង តុលាការបានចេញដី កាលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ ដោយសម្រេចលើកចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ុំអេង។

លោក ហ៊ាប ថា មេឃុំត្បែង នៅរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលអ្នកកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិរវៀងតាទុំ និងភូមិរំចេក ឃុំរំចេកនោះឡើយ គឺខុសគ្នាឆ្ងាយណាស់។

ចំណែកលោកស្រីផាត់ សុជឿន ជាមនុស្សម្នាក់ដែលត្រូវជំទាវឧកញ៉ាបណ្ឌិត ចោទប្រកាន់ថា បានរំលោភយកដីនោះ ក៏បានថ្លែងតាមទូរសព្ទ័ថា បុគ្គលលី អ៊ុំអេង កំពុងវង្វេងស្មារតី ដើរចោទមនុស្សពី១ទៅ១ដោយគ្មានមូលដ្ឋាន។ “ពេលនេះខ្ញុំគ្មានពេលឈ្លោះជាមួយមនុស្សប្រភេទហ្នឹងទេ តែបើនៅឆ្គួត មកបង្ខូចកិត្តយសខ្ញុំទៀត ប្រហែលជាមិនអាចលើក លែងនោះឡើយ”។

សូបជម្រាបថា កាលពីពេលកន្លងទៅថ្មីៗ បន្ទាប់ពីនាំបក្ខពួកចូលទៅទន្ទ្រាននិងបំផ្លាញខ្ទមក្នុងដីកម្មសិទ្ធិអ្នក ដទៃនោះ លោកេជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង ត្រូវបានម្ចាស់ដីគេប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ទំនងជាមើលឃើញថា ខ្លួនកំពុងឈរនៅមុខខ្លោងទ្វារ គុក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បានសុខចិត្តធ្វើកិច្ចព្រមព្រៀងប្រគល់ដីទំហំ១៥ហិកតានៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ឲ្យឈ្មោះ លាភ វណ្ណដេត និងសន្យាបញ្ឈប់រាល់សកម្មភាពរបស់ខ្លួនលើទីតាំងដីនោះ។ ទីតាំងដី១៥ ហិកតាខាងលើនេះ មានព្រំប្រទល់ជាប់គ្នានឹងដី១៣.៦១ហិកតារបស់អ្នកស្រី សុខ សុភា។

អ្នកស្រីសុខ សុភា បញ្ជាក់ចុងក្រោយថា ទង្វើរបស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធ្ងរ អីចឹងទេ លោកស្រីត្រូវតែចាត់វិធានការផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះអង្គភាព អែស អរ អិន យើងមិនសុំការបំភ្លឺពីលោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានទេ នៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២២នេះ អង្គភាពយើងរងចាំធ្វើការបំភ្លឺពីលោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង រាល់ម៉ោងធ្វើការ៕SRN

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *