Breaking News

ពិតជាសាហាវមែន.! ឃាត.កដែលបាញ់សម្លាប់ប្អូនបង្កើតសមត្ថកិច្ចកំពុងតាមស្រាវជ្រាវឃាត់ខ្លួន

ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកស្នួលកំពុងបើកការស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យជាឃាតក ដែលបានបាញ់ប្អូនប្រុសបង្កើតរបស់ខ្លួនឱ្យស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថា៖ ហេតុការណ៍ខាងលើបានកើតឡើងនៅម្តុំការ៉េ៩៩៩៩ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២។

មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា៖ ករណីឃាតកម្មបាញ់សម្លាប់ប្អូនខាងលើនេះនគរបាលមិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។តែគ្រាន់ដឹងថាជនសង្ស័យគឺជាមុខសញ្ញាចាស់ពាក់ព័ន្ធគ្រឿងញៀន។ ករណីនេះបានបង្កឡើងដោយជនសង្ស័យឈ្មោះ ស្រ៊ុន ខុម អាយុ៣០ឆ្នាំនៅភូមិឃុំខាងលើបានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះឈ្មោះ ស្រ៊ុន សុខាវ អាយុ២១ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ខ្លួន ត្រូវចំស្នៀតថ្កាខាងឆ្វេង ធ្លាយទៅ ស្នៀតថ្កាខាងស្តាំ បណ្តាលឱ្យស្លាប់នៅតាមផ្លូវពេលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ដោយឡែកជនសង្ស័យជាបងបង្កើតបានរត់គេចខ្លួនបាត់ដោយបានយកវត្ថុតាងទៅជាមួយផង។ 

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បានចុះទៅពិនិត្យនិងស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *