Breaking News

ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀម រាបចោទប្រកាន់នាយកទីចាត់ការហិរញ្ញវត្ថុ ចំនួន៣បទល្មើស

(សៀមរាប)៖ ក្រោយល្បីល្បាញពេញបណ្ដាញសង្គម ករណីលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប”ជេរប្រមាថវ៉ៃស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើប ប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់”នោះមក ឥឡូវនេះតំណាងអយ្យ ការអមសាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់លោក សោម សមស័ក្តិ ចំនួន៣បទល្មើស និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការ។

នេះបើយោងតាមការបញ្ជាក់ពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងខេត្តសៀមរាប និងជាអ្នកនាំពាក្យ បានថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២។

លោកស្រី សាត ធីតា បញ្ជាក់ថា ជនត្រូវចោទឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ ពីបទៈ«ជេរប្រមាថ,បទៈហិង្សាដោយ ចេតនា និងបទៈ ប៉ុនប៉ងមនុស្សឃាត»។
បច្ចុប្បន្នសំណុំរឿងលោក សោម សមស័ក្តិ កំពុងស្ថិងក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។

ជនត្រូវចោទឈ្មោះ សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។

គួរបញ្ជាក់ថា ករណីហិង្សានេះកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ខណៈជនបង្កត្រូវបានគេស្គាល់លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។

យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ជនរងគ្រោះបានអះអាងថា លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ពិតជាបានប្រើអំពើហិង្សាលើរូបនាងប្រាកដមែនដោយវ៉ៃនាងចំនួន១ដៃ ច្រាននាង បណ្ដាលឱ្យដួលលើផ្លូវ រួចបើក រថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខBU.0009 គេចខ្លួនបាត់ហើយមួយសន្ទុះក្រោយមកលោក សោម សមស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងបំបុកសម្លាប់នាង តែត្រូវនាងគេចផុតបណ្ដាលឱ្យរថយន្តលោក សោម សមស័ក្តិ ជ្រុលបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ ។ បន្ទាប់មកទៀតលោក សោម សមស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រហូតមកទល់ដល់ ពេលនេះ តុលាការខេត្តសៀមរាប បានកោះហៅលោក សោម សមស័ក្តិ ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែលោកមិនចូលបំភ្លឺ។ ការដែលលោកមិនចូលបំភ្លឺទំនង ជាអាងអំណាចនិងអាងមានលុយតាមរយះតួនាទីដែលមានលុយនៅខេត្តសៀមរាប។

មជ្ឈដ្ឋាននានាកំពុងបើកភ្នែករង់ចាំមើលថាតើបុរសម្នាក់នេះដែលពេញកម្លាំងហើយបំពារបំពានទៅលើស្ត្រីភេទទន់ខ្សោយអាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ?។ យ៉ាងណាក៏ដោយគេមានសុទិដ្ឋិនិយមថា រឿងនេះមិនអាចកាយកប់ត្រឡប់ជាន់ឱ្យស្ត្រីរងគ្រោះមិនទទួលបានយុត្តិធម៌នោះឡើយ។ ពោលគឺរំពឹងថាសាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនភាគីស្ត្រីទន់ខ្សោយជាអ្នក រងគ្រោះនោះមិនខានឡើយ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *