Breaking News

បង្ខំកូនអោយសុំលុយប្រពន្ធមិនបានគំរាមសម្លាប់ និងមិនអោយចូលផ្ទះ

(ខេត្តបាត់ដំបង)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការក្រុងដើម្បីធ្វើការសាកសួរ ក្រោយបង្កការភ្ញាក់ផ្អើលក្នុងករណីគំរាមសំលាប់និងមិនអោយកូនៗចូលផ្ទះ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងមុខវត្តរំដួល ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកស្រី ឡឹក សុជាតា មេភូមិវត្តរំដួល បានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺបុរសជាឪពុកបានបង្ខំកូនៗអោយទូរស័ព្ទសុំលុយពីម្តាយដែលធ្វើការនៅរាជធានីភ្នំពេញចំនួន១០០ដុល្លា និងបានបោះសំដីដាក់កូនៗថាបើមិនបាននិងសំលាប់ចោលហើយមិនអោយចូលផ្ទះ ដោយមានការភ័យខ្លាចទើបកូនៗផ្តល់ព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចបានចុះទៅអន្តរាគមន៍និងនាំខ្លួនបុរសជាឪពុកទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនិងករណីខាងលើផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *