Breaking News

ឯកឧត្តមបណ្ឌិត ឃន ជឺ ថ្វាយព្រះពរក្នុងព្រះរាជខួបលើកទី១៨ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឃន ជឺ បានថ្វាយព្រះពរ និងសេចក្ដីអំណរសាទរចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

សារលិខិតថ្វាយព្រះពរ ចុះថ្ងៃ២៩ ខែតុលា ឆ្នាំ២០២២ បណ្ឌិត ឃន ជឺ បានឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី លោកសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ ដល់ព្រះមហាក្សត្រ ដោយសូមឱ្យព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ព្រមទាំងជាព្រះម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ និងបានឡើងគ្រងរាជ្យនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *