Breaking News

ចោរឆក់ខ្សែក ម្នាក់ត្រូវបានម្ចាស់ខ្សែក និងប្រជាពលរដ្ឋដេញស្ទាក់ចាប់បានភ្លាមៗក្រោយពេលធ្វើសកម្មភាពឆក់ខ្សែ ក ចំណែកបក្ខ២នាក់ទៀតរត់គេចខ្លួនបាត់

ភ្នំពេញ៖  ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់កាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នៅផ្លូវបេតុង ភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលប្រជាពលរដ្ឋនិងជនរងគ្រោះចាប់ឃាត់ខ្លួនបានមានឈ្មោះ ប៉ុក រតនា ហៅវាសនា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

ចំណែកជនរងគ្រោះឈ្មោះ អៀន ផល្លី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ 

យោងតាមការរៀបរាប់ពីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកេីតហេតុជនរូបគាត់បានជិះម៉ូតូចេញពីផ្ទះបំណងទៅផ្សាររកទិញម្ហូបខណៈជិះចេញបានបន្តិចស្រាប់តែជនសង្ស័យមានគ្នា៣នាក់ជិះម៉ូូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JJ 0540 ធ្វេីដំណេីរបញ្ច្រាសទិសគ្នា។   ខណៈជិះទល់មុខគ្នាជនសង្ស័យឃេីញជនរងគ្រោះពាក់ខ្សែកដាក់ខាងក្រៅអាវទំនងក៏ជិះហួសហេីយទេីបត្រឡប់មកវិញធ្វេីសកម្មភាពឆក់យកខ្សែកតែជនរងគ្រោះដឹងខ្លួនមុនទេីបក្រសោបបានខ្សែមកវិញបាត់បន្តោងត្រូវជនសង្ស័យយកទៅបាត់។ ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលនៅខាងមុខនាំគ្នាស្ទាក់ចាប់បានម្នាក់ដែលបិទគូទជិះម៉ូតូស្គូពីចំណែក២នាក់ទៀតគេចខ្លួនបាត់។ 

ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំប្រគល់ជូនសមត្ថកិច្ចដេីម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Check Also

សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Leave a Reply

Your email address will not be published. Required fields are marked *