Breaking News

រថយន្ត​ដឹកខ្សាច់បែកកង់រេចង្កូតជ្រុលទៅបុករថយន្តកូរ៉េក្រឡាប់ផ្ងារជើង រងរបួសធ្ងន់

​     ភ្នំពេញ​៖​ បុរសម្នាក់បានបេីករថយន្ដម៉ាកហ៊ីយ៉ាន់ដាយដឹកខ្សាច់មួយគ្រឿង ក្នុងល្បឿនលឿន​ និងបានបែកកង់មុខ រួចរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េ ចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងនិងរងរបួសបុរសធ្ងន់ ២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ ។

    គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងនៅវេលាម៉ោង ៤​ និង២០ទាបភ្លឺឈានចូល ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង​ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-2714 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ​ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែឃើញមានរថយន្តបង្ករ ម៉ាកហុីយ៉ាន់ដាយ ដឹកខ្សាច់មួយគ្រឿង​ ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ​ 3F-1926 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ បញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនហេីយស្រាប់តែបែកកង់មុខបានរេចង្កូត ជ្រុលទៅបុករថយន្តកូរ៉េចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្កដឹកខ្សាច់ក្រឡាប់ផ្ងារជើង ជះខ្សាច់ចោលពេញផ្លូវ ចំណែកឯរថយន្តកូរ៉េវិញខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯតៃកុងរថយន្ត រងរបួសធ្ងន់ទាំងពីរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យឯកជនមួយកន្លែង ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕SRN

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *