Breaking News

ស្ត្រីម្នាក់បើករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ របួសបាក់ជើង

ភ្នំពេញ៖ ស្ត្រីម្នាក់បេីករថយន្តPrius ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ បណ្តាលឲ្យជាក់ជើងបុរសម្នាក់ ។ 

ហេតុការណ៍គ្រោះចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់ បើករថយន្តម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4546 ធ្វើដំណើរតាមផ្លូវបេតុងពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបត់ឆ្វេង ក៏ជ្រុលទៅបុក ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-0744 កំពុងជិះពីជើងទៅត្បូង បណ្តាលឲ្យដេកដួក រងរបួសបាក់ជើងឆ្វេង រថយន្តនិងម៉ូតូរងខូចខាតដំណំ ភ្លាមៗស្ត្រីជាអ្នកបើកបរ ដើរចូលផ្ទះបាត់ ។

ក្រោយកើតហេតុ វត្តមានក្រុមគ្រសារ សាច់ញាតិសងខាង និយាយជជែកគ្នាយកត្រូវរៀងខ្លួន តែពុំមានលទ្ធផលដោះស្រាយ មានតែប្រគល់ជូនសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រីឯជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ៕SRN

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *