ខេត្តកំពង់ស្ពឺ ៖ ក្រោយពីអង្គភាពសារព័ត៌មាន SRN TV Online Cambodia បានធ្វើការផ្សព្វផ្សាយនិងរាយការពីសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ឌី និងឈ្មោះ គ័ង បានក្រក្រើកឡើងវិញនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្មានថ្ងៃរួចមក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអោយដឹងថា លោកបានអោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុបឈើដែលប្រជាពលរដ្ឋបានរាយការមកថាជា របស់ឈ្មួញឈើឈ្មោះ ឌី និងឈ្មោះ គ័ង ដែលតែងតែធ្វើដឹកជញ្ជូនចូលកន្លងមកនោះ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះតែខណៈឈ្មួញឈើហាក់ដូចជាដឹងខ្លួនជាមុន។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថដែលចុះត្រួតពិនិត្យផ្ទាល់បានអោយដឹងថា ក្រោយពីក្រុមការងារចុះពិនិត្យក្នុងឃ្លាំងឈើរបស់ឈ្មោះ ឌី និងឈ្មោះ គ័ង រួចមកគឺរកមិនឃើញមានឈើល្មើសច្បាប់នៅក្នុងនោះទេ។
លុះនៅរសៀលថ្ងៃដដែលកម្លាំងកងរាជអាវុធហត្ថក៏បានបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងមួយកន្លែងទៀតដែលគេសង្ស័យថាជាឃ្លាំងស្តុបឈើរសប់ឈ្មោះ រឹម ដែលជាកូនចៅរបស់ឈ្មោះ ឌី និងឈ្មោះ គ័ង ដែលមានចំងាយពីឃ្លាំង ឈ្មោះ ឌី និងឈ្មោះ គ័ង ប្រហែលជាមួយគីឡូប៉ុណ្ណោះ។
មន្ត្រីកងរាជអាវុធតហ្ថបានអោយដឹងទៀតថា ចំពោះទីតាំងឃ្លាំងឈ្មោះ រឹម វិញក៏រកមិនឃើញមានឈើនោះដែរដូច្នេះកម្លាំងក៏សម្រេចបញ្ចប់ការត្រួតពិនិត្យប៉ុន្តែលោកថា និងតាមដានបន្តទៀតចំពោះបទល្មើសដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ឌី និងឈ្មោះ គ័ង នេះ។
ប្រជាពលរដ្ឋរបស់នៅតំបន់នោះបានអបអរសាទរយ៉ាងខ្លាំងខណៈកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានខិតខំទប់ស្កាត់ក៏ដូចជាបង្ក្រាបបទល្មើសព្រៃឈើដែលជាធនធានធម្មជាតិដ៏សំខាន់និងអនុវត្តតាមបទបញ្ជារនិងតាមសេចក្តីណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ បើទោះបីជាកម្លាំងកងរាជអាវុធហត្ថចុះត្រួតពិនិត្យទីតាំងដែលគេសង្ស័យថាជាកន្លែងស្តុបឈើរបស់ឈ្មោះ ឌី និងឈ្មោះ គ័ង នោះមិនមានឈើក៏ដោយក៏ពួកគាត់សប្បាយចិត្តដែរនិងគាំទ្រចំណាត់ការរបស់សមត្ថកិច្ចខណៈទទួលបានព័ត៌មានពីពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានដែលផ្តាល់អោយ។ ប៉ុន្តែពួកគាត់សង្ឃឹមថាបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថចុះត្រួតពិនិត្យទីតាំងនេះហើយសង្ឃឹមថាសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ឌី និងឈ្មោះ គ័ង ដែលល្បីល្បាញរូបនេះនិងមិនបន្តកើតមានទៀតចុះខណៈពួកគាត់បានលួចបង្ហើយប្រាប់កន្លងមកឈ្មួញឈើ ឌី និងឈ្មោះគ័ង មានទំនាក់ទំនងជាមួយឈ្មោះ ឈ្មោះ ធឿន បានយ៉ាងល្អដូច្នេះហើយរាល់សកម្មភាពចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើរបស់ឈ្មោះ ឌី និងឈ្មោះគ័ង គឺមិនងាយនិងបង្ក្រាបបាននោះទេ។
ប្រជាពលរដ្ឋនូវតែសំណូមពរអោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ មេតាស្រាវជ្រាវបុគ្គលឈ្មោះឈ្មោះ ធឿន នេះផងដែលក្រុមឈ្មួញឈើបានអះអាងថាពួកគេបានបង់ប្រាក់ប្រចាំខែតាមរយះបុគ្គលនេះរួចអស់ហើយ តែមិនបានប្រាប់នាមត្រកូលពេញថាឈ្មោះអ្វី ធ្វើការអ្វីនៅអង្គភាពណានិងមានតួរនាទីជាអ្វីទេហើយក៏មិនដឹងជាយកលុយកញ្ចប់ទៅថ្នាក់លើនោះខាងណាជុំនាញអ្វីនោះដែរហើយពួកឈ្មួញឈើថាគេបានឲ្យទៅឈ្មោះ(ធឿន) យកអោយទៅថ្នាក់លើអស់ហើយទើបពួកគេ(ឈ្មួញឈើឈ្មោះ ឌី និងឈ្មោះ គ័ង) អាចដឹកជញ្ជូនឈើបាន៕ដោយ៖ សិរី នាគ