ភ្នំពេញ៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាករដ្ឋ 16 02-0454 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្លងផ្លូវទៅជេីងចូលច្រកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងឆ្លងជិតផុតទៅហេីយស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1S 4712 រួមដំណេីរជាមួយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សិរី នាគ