ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក IPhone 11ប្រូមួយគ្រឿងយកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ច ខណ្ឌមានជ័យនិងខណ្ឌទួលគោក ដោយហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខសាលាវិទ្យាល័យជាស៊ីម សាមគ្គី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់ពីនារីរងគ្រោះដែលជាជនជាតិចិនខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានហៅម៉ូតូកង់ឥណ្ឌមួយគ្រឿងដើម្បីជិះទៅម្តុំផ្លូវព្រះសីហនុ ខណ:កំពុងតែធ្វើដំណើរតាមផ្លូវក្នុងទិសដៅពីជើងទៅត្បូង ដល់ចំនុចខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្គុបពីព៍ណស មួយគ្រឿងមិនចាំផ្លាកលេខ បានជិះមកក្បែររូបគាត់ដែលកំពុងតែអង្គុយនៅលើម៉ូតូកង់៣ ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់រួចជិះគេខ្លួនបាត់ដោយសុវត្ថិភាព ភ្លាមៗនោះអ្នកបើកម៉ូតូកង់៣បានដឹកគាត់ទៅប្តឹងនគរបាលចរាចរណ៍ក្រុងដែលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយសមត្ថកិច្ចចរាចរណ៍ក្រុងបានរាយការណ៍ទៅកម្លាំងនគរបាលមូលដ្ឋាននឌខណ្ឌមានជ័យឲ្យមកទទួលនារីរងគ្រោះខាងលើទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕ដោយ៖ សិរី នាគ