Breaking News

ត្រីអណ្តែងជាច្រើនត្រូវបានប្រទះឃើញងាប់អណ្តែតពេញទឹកក្នុងតំបន់អភិរក្សដោយមិនដឹងមូលហេតុ

(ខេត្តបាត់ដំបង)៖ លោក ហោ សំអាតអនុប្រធានសហគមតំបន់អភិរក្ស រាំងពេន ៣ត ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២នេះថា  សត្វត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន៣ត ដែលលាតសន្ធឹងរាប់សិបហិកតាបានងាប់អណ្តែតពេញទឹកយ៉ាងច្រើនបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូ មក។

លោកបន្តថា÷ ពូជត្រីអណ្តែងដែលងាប់នៅក្នុងតំបន់អភិរក្សដ៏គួឲ្យព្រួយបារម្ភនេះមានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗមានទម្ងន់ពី ២ ទៅ៣ខាំ ហើយករណីប្រទះឃើញសត្វត្រីងាប់នេះលើកទី២ហើយ ខណ:នៅឆ្នាំ ២០១៨ មានត្រីងាប់យ៉ាងច្រើនដូចគ្នាដែរ ប៉ុន្តែជាពូជត្រីផ្ទក់ និងត្រីរ៉ស់។

ចុងក្រោយនេះលោក រួមជាមួយនិងមន្ត្រីសហគមន៍មួយចំនួនទៀតបានចុះពិនិត្យបន្តជាប់ៗគ្នាបង្ហាញថា បញ្ហាដែលត្រីងាប់នេះជាប្រភេទត្រីអណ្តែងសុទ្ធដោយមិនមានការយាយីដូចជាករណីលួចឆក់នៅពេលថ្ងៃ ឬពេលយប់ និងត្រូវថ្នាំពុលអ្វ៏នោះឡើយ ហើយក៏មិនមែនដោយសារពុលទឹកនោះដែរ ហើយក្រុមការងារនិងបន្តតាមដានស្រាវជ្រាវបន្ថែមចំពោះករណីខាងលើនេះ៕

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *