បន្ទាយមានជ័យ៖ មកទល់ពេលនេះ! អាជ្ញាធរបានរកឃើញមនុស្សស្លាប់ និង របួសជាង ៧០នាក់ ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូ នៅប៉ោយប៉ែត និងឆេះអស់ចំនួន៣អគារ តួលេខបឋមរហូតដល់ម៉ោង១១ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។ យោងតាមប្រភពនៅកន្លែងកើតហេតុ គឺមូលហេតុដែលអគ្គិភ័យកើតឡើង ដោយសារឆ្លងចរន្តអគ្គីសនីស្លាកយីហោប៉ាណូ ជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី ដែលមានអគារ១៧ជាន់។
ខណៈដែលអគ្គិភ័យកំពុងឆាបឆេះនិងផ្សែងខ្មួរខ្មាញ់ មានភ្ញៀវ និងបុគ្គលិកកាស៊ីណូជាប់លើអគារដោយភ័យស្លន់ស្លោរ ខ្លះបានលោតចុះពីលើអគារមានស្លាប់ និងរបួសត្រូវបានសង្គ្រោះដឹកទៅមន្ទីរប្រទេសថៃ និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រហូតម៉ោង១១ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២នេះ ត្រូវបានគ្រប់គ្រងស្ថានការបានស្ទើរ១០០ភាគរយហើយ ដែលឆេះអស់ចំនួន៣អគារ មានអគារក្រុមហ៊ុនហ្គ្រែនដាយអឹមិនស៊ីធី ២អគារ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធី១អគារ ព័ត៌បឋមរកមានអ្នកស្លាប់ជាង១០នាក់និងរបួសត្រូវសង្គ្រោះ៥៨នាក់។
ក្នុងករណីនេះ មានកម្លាំងអន្តរាគមន៍ប្រមាណជិត១ពាន់នាក់ រួមមានកម្លាំងទាំងបីស្ថាប័នកម្ពុជា និងកម្លាំងភាគីថៃទាហ៊ានឈុតខ្មៅនិងប៉ារ៉ានិងក្រុមសង្គ្រោះកម្ពុជា.ថៃ និងរថយន្តពន្លត់អគ្គីភ័យប្រមាណជិត៣០គ្រឿងប្រើប្រាស់ទឹកមិនតិចជាងរយឡាននិងរថយន្តសង្គ្រោះជាង២០គ្រឿង។
គួរបញ្ជាក់ថា នៅពេលអគ្គីភ័យឆាបឆេះអគារក្រុមហ៊ុនកាស៊ីណូខាងកើតប្រមាណ៧០ម៉ែត្រពីខ្លោងទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានបិតជាបណ្តុះអាសន្នមិនឲ្យរថយន្តដឹកទំនិញចេញ.ចូលតែអោយភ្ញៀវជាតិនិងអន្តរជាតិរួមទាំងអាជីវករនិងកម្មករថ្មើជើងចេញ.ចូលជាធម្មតាតាមផ្លូវខាងជើងខ្លោងទ្វារ៕SRN