Breaking News

អាជ្ញាធរមីន ចាត់ទុកជំនួយរបស់ចិន គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងដំណើរការឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ0២០២៣ នៅស្ថានទូត ចិន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន ដឹកនាំគណៈប្រតិភូរបស់អាជ្ញាធរមីន អបអរសាទរ និងជូនពរដល់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន និងមន្រ្តីស្ថានទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីន ទាំងថវិកា សម្ភារៈ និងការកសាងសមត្ថភាព។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកជំនួយរបស់មិត្តចិន គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងដំណើរការឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោក Wang Wentian បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអាជ្ញាធរមីន ដែលបានអញ្ជើញមកកាន់ស្ថានទូតចិនដើម្បីចូលរួមអបអរទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រចំពោះទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *