(ភ្នំពេញ)៖សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរ កែច្នៃនិងរក្សាទុក្ខដោយខុសនូវសារធាតុគ្រឿងញៀន ចាប់ខ្លួន៤នាក់ជនជាតិចិន៣នាក់ ស្រី១នាក់ និងស្រីខ្មែរ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៥គក្រ និង កញ្ឆាក្រៀមជាង២គ និងធាតុរាវកេតតាមីន ៥០ដបទំងន់៥០០ក្រាម ម្សៅនៅក្នុងកញ្ចប់ MDMA ចំនួន៦៩៣កញ្ចប់ទងន់៩គីឡូ ម្សៅស(កាហ្វេអីន)ទំងន់ ៩០០ក្រាម រុក្ខជាតិក្រៀម(កញ្ឆ)ទងន់២គីឡូម្សៅពណ៍ទឹកក្រូច(កញ្ចប់ផ្លែឈេី)ចំនួន៨១កញ្ចប់ ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី កម្លាំងជំនាញ(ក៣) មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា លោកវរៈសេនីយ៍ទោ វ៉ាន់ កែវ វង្សវិចិត្រ នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង១ខែមកហើយ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកទី មុនិន្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជួញដូរគ្រឿងញៀន កែច្នៃនិងរក្សាទុកដោយខុសច្បាប់នូវគ្រឿងញៀន នៅក្នុងខុនដូរតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រេក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ដោយឃាត់ខ្លួនបាន១នាក់នៅចំណតរថយន្តបានឈ្មោះហាវ យីជុន ភេទប្រុសគ្មានលិខិតឆ្លងដែន(កំពុងសួរនាំ) បន្ទាប់មកសមត្ថកិច្ចក៏បានចូលបន្ទប់ទី១ : ជាន់ទី៣១. បន្ទប់លេខ. ៣១០១ និងចាប់បាន៣នាក់ ស្រី២នាក់ និងប្រុស១នាក់ដែលមាន:
១- ឈ្មោះទាន់ លី ភេទប្រុសកាន់លិខិតឆ្លងដែនលេខEJ១៦៧៧០១២(ជាម្ចាស់ថ្នាំ)និងជាម្ចាស់បន្ទប់លេខ៣០០៥ជាបន្ទប់ដាក់ថ្នាំញៀន÷
២-រ៉ា លីយ៉ា ភេទ ស្រី(កំពុងសួរនាំ)
៣-ថាំង យីហាន់ភេទស្រីកាន់លិខិតឆ្លងដែនលេខE៨៨៥៤៩៦៥៤ជាម្ចាស់បន្ទប់លេខ៣១០១បន្តធែកឆេរបន្ទប់លេខ.៣០០៥រកឃេីញថ្នាំញៀន
១-MDMA. =១,៨០០ក្រាម
២-កេតាមីន =១,៩០០ក្រាម
៣-សារធាតុរាវកេតតាមីន ៥០ដបទំងន់៥០០ក្រាម
៤- ម្សៅនៅក្នុងកញ្ចប់ MDMAចំនួន៦៩៣កញ្ចប់ទងន់៩គីឡូ
៥-ម្សៅស(កាហ្វេអីន)ទំងន់៩០០ក្រាម
៦-រុក្ខជាតិក្រៀម(កញ្ឆ)ទងន់២គីឡូ
៧-ម្សៅពណ៍ទឹកក្រូច(កញ្ចប់ផ្លែឈេី)ចំនួន៨១កញ្ចប់
បច្ចុប្បន្នជនសង្សយ័និងវត្ថុតាងចាប់យកបានខាងលេីសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិងបន្តតាមនីតិវិធី ៕