Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនជនពិការភាពដោយសារគ្រាប់មីន

ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៣ ​បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនមាន​ពិការភាពដោយសារគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាមមកពីសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ស្វាយរៀង ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីស្រឡាញ់ និងសេចក្តីនឹករលឹកពី​សម្តេចទាំង​ទ្វេ ជូនដល់មន្រ្តីរដ្ឋបាលក្រុងបាវិត ​ក្រុមប្រឹក្សាសង្កាត់ទាំង៥ និងប្រជាពលរដ្ឋទាំងអស់​ក្នុងក្រុងបាវិត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ការធ្លាក់ខ្លួនពិការដោយ សារគ្រាប់មីន និងសំណល់ជាតិផ្ទុះ​ពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែក​បាត់​សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យមានសង្រ្គាមអូសបន្លាយអស់​ជាងបី​ទសវត្សរ៍​នៅកម្ពុជា។ ​ការរក្សាឲ្យបាននូវសន្តិភាព ​គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិ​មានរីកចំរើន ហើយ​ជីវភាពរបស់​ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង​ តាមរយៈការទទួលបាននូវឱកាស​ការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន។

ឯកឧត្តម បន្តទៀតថា ទោះបីយើងធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ យើងនៅមាន​ចក្ខុវិស័យ​ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ ​អភិវឌ្ឍសង្គម ​និងគ្រួសារ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះជីវភាព​រស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស​ និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការ​ជម្រុញ​ឲ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ​ផ្តល់អាទិភាពឲ្យចូលរួមបម្រើការងារ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតម្លៃនៃសន្លឹកឆ្នោតនាពេលខាងមុខ ដែលជាសន្លឹកឆ្នោតគាំទ្រសន្តិភាព ​និងការអភិវឌ្ឍ ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយ​សន្លឹកឆ្នោតនេះ នឹងនាំមកនូវឱកាសការងារយ៉ាងច្រើន​សន្ធឹកសន្ធាប់ និងប្រាក់ចំណូល​សម្រាប់​គ្រួសារ​របស់យើងទាំងអស់គ្នា។ ​សូមបន្តគាំទ្រសម្តេចតេជោ នាយករដ្ឋមន្រ្តី និងបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសន្តិភាព និងការអភិវឌ្ឍ៕ដោយ៖ សិរី នាគ

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *