កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាព្រឹកថ្ងៃច័ន្ទទី១១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពិនិត្យដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែតុលា។
ក្នុងកិច្ចប្រជុំសម្រាប់ខែកញ្ញា នេះ ឯកឧត្ដមអភិបាលខេត្តបានលើកឡើងនូវរបៀបវារៈសំខាន់ៗដើម្បីពិនិត្យ ពិភាក្សា និងផ្សព្វផ្សាយ មានដូចជា៖
១-មតិថ្លែងបើកអង្គប្រជុំ
២-ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែតុលា ឆ្នាំ២០២១
៤-ពិនិត្យ និងពិភាក្សា សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារ កិច្ចការពារកុមារ
៥-ពិនិត្យ និងពិភាក្សា សេចក្តីសម្រេចស្តីពី ការតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់ នៃគម្រោងកិច្ចការពារ កុមារ។
៦-ពិនិត្យ និងផ្តល់យោបល់លើពិន្ទុសូចនាករ ការប្រកួតពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលខេត្តឆ្នាំ២០២១
៧-ផ្សព្វផ្សាយ ៖
-សេចក្តីសម្រេច ស្តីពីបង្កើតលេខាធិការដ្ឋានសន្តិសុខបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤
៨-បញ្ហាផ្សេងៗ
៩-មតិបូកសរុប៕ដោយ៖ សិរី នាគ