ខេត្តស្វាយរៀង៖ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ច្រកម្ទេសក្នុងពិធីជួបសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូនលោក លោកស្រី ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកុម្ភះ ឆ្នាំ២០២៣។ នាឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន អេង អនុប្រធានក្រុមការងារ និងលោក លោកស្រីជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ចំនួន១៥រូប ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នាពេលខាងមុខនេះ ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ កិត្តិសង្ហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកជំទាវតែងតែនឹករលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងក៏ដូចជានៅក្នុងសង្កាត់ច្រកម្ទេសផងដែរ។
ឯកឧត្តមបានបន្តថា៖ បើទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយបានទាន់ពេលវេលា។ ដូច្នេះហើយសមាជិកបក្សត្រូវតែប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ដោយ៖ សិរី នាគ