Breaking News

ផ្លូវក្រាលគ្រួសក្រហម ២ ខ្សែត្រូវបានសាងសង់រួចរាល់ជាស្ថាពរដោយអាជ្ញាធរស្រុកបទុមសាគរ ខេត្តកោះកុង!

កោះកុង៖ កាលពីថ្ងៃសុក្រទី១០ខែកុម្ភៈឆ្នាំ២០២៣ដោយមានការចង្អុលបង្ហាញ និងការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងលោក ក្រូច បូរីសីហា  អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ នៅក្នុងអំឡុងពេលថ្មីៗនេះ បានដឹកនាំមន្រ្តីសាលាស្រុក មេភូមិជីមាល និងមេភូមិអណ្ដូងទឹក អាជ្ញាធរឃុំអណ្ដូងទឹក ចុះទៅពិនិត្យ និងធ្វើការជួសជុលផ្លូវចំនួនពីរខ្សែស្ថិតនៅក្នុងភូមិជីមាល និងភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទុកសម្រាប់ជួយសម្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរចេញចូលឬក៏ដឹកកសិផលនានាមកកាន់ទីផ្សារ។

សូមបញ្ជាក់ផងដែរថាផ្លូវដែលបានស្ថាបនារួចរាល់ជាស្ថាពរនោះរួមមានះ

១.ផ្លូវលំក្រាលគ្រួសក្រហមខ្សែទី១ ដែលមានបណ្ដោយប្រវែង ១០០០ម៉ែត្រ ទទឹងមានប្រវែង ០៦ម៉ែត្រនៅចំណុចទល់មុខកាហ្គាសាំងតេលា ស្ថិតនៅភូមិជីមាល បានរួចរាល់ជាស្ថាពរ។

២.ផ្លូវលំគ្រួសក្រហមខ្សែទី២ ដែលមានបណ្ដោយប្រវែង ១០០ម៉ែត្រ ទទឹងមានប្រវែង០៥ម៉ែត្រ នៅចំណុចភូមិថ្មីសិរីដីដុះ  ស្ថិតនៅក្នុងភូមិអណ្ដូងទឹក បានរួចរាល់ជាស្ថាពរ។

 នៅក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំងពីរខ្សែនោះផងដែរ។លោក ក្រូច បុរីសីហា អភិបាលនៃគណៈអភិបាលស្រុកបទុមសាគរ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យជាប្រចាំរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ  ព្រមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្រោយពីបានទទួលផ្លូវដ៏ល្អស្អាតនេះរួចហើយ សូមចូលរួមថែរក្សាទាំងអស់គ្នាដើម្បីឲ្យផ្លូវទាំងនោះប្រើប្រាស់បានយូរអង្វែងជាផលប្រយោជន៍រួម ពីព្រោះផ្លូវជាសរសៃឈាមយ៉ាងសំខាន់របស់ពលរដ្ឋក្នុងមូលដ្ឋាន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *