Breaking News

ប្រជាពលរដ្ផដែលរស់នៅភូមិព្រៃក្រាយឃុំព្រៃពួច ស្រុកឣង្គស្នួលជ្រួលដូចបាយពុះផ្អើលរឿងលក់ស្រះទឹករួមក្នុងសហគមន៍

ខេត្តកណ្ដាល៖ ប្រជាពលរដ្ផដែលរស់នៅភូមិព្រៃក្រាយឃំុព្រៃពួចស្រុកឣង្គស្នួលខេត្តកណ្ដាលប៉ុន្មានថ្ងៃជាប់ៗគ្នានេះកំពុងជ្រួលដូចបាយពុះផ្អើលរឿងលក់ស្រះទឹករួមក្នុងសហគមន៍។ ពួកគាត់និយាយគ្នាពីមាត់មួយទៅមាត់មួយថា មានឣ្នកមានឣំណាចនៅពីក្រោយខ្នង ឣ្នកមានលុយ បានរៀបចំផែនការដេាះដូរលក់ស្រះទឹករួមភូមិព្រៃក្រាយនេះហើយ ។ 

គួររំលឹកដែរថា ស្រះទឹករួមភូមិនេះមានសារះសំខាន់ ណាស់សំរាប់ផ្តល់ទឹកដល់ប្រជាពលរដ្ផជាច្រើនភូមិឣាស្រ័យផល យកទឹកប្រើប្រាស់ចាំបាច់បំផុតដល់ប្រជាពលរដ្ផទាំង៤ឬ៥ភូមិ រួមមានភូមិព្រៃក្រាយ ភូមិចំការស្លែង ភូមិ ចំបក់ទន្សាយ ក្រាំងលាវ ចំការជោរ ភូមិព្រៃភក្តី ភូមិចំការគួយ និងភូមិជាច្រើនទៀតនៅក្នុងឃុំ ព្រៃពួចទាំងមូល។ ស្របពេលដែលក្រុមការងារចំរុះរបស់មន្ទីរដែនដីនគរូបនិយកម្មខេត្តកណ្តាលរៀបចំវាស់វែងជាលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ផនៅក្នុងឃុំព្រៃពួច ស្រុកឣង្គស្នួល ខេត្តកណ្តាលនេះ។

ឣង្គភាពសារព័ត៌មានយើងកំពុងតាមដាននិងស៊ើបឣង្កេតរឿងនេះឣោយដឹងឬសគល់ថាតើឣ្នកមានឣំណាចមួយណាមកព្យាយាមចង់រួមគំនិតគ្នាចង់លក់ស្រះរួមភូមិព្រៃក្រាយនេះ៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *