ភ្នំពេញ៖ យោងតាមអធិការដ្ឋាននគរបាលខណ្ឌចំការមន សូមគោរពរាយការណ៍ជូនទៅលើផេក របស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានសរសេរថា អធិការរងខណ្ឌចំការមន២រូប ដាក់សំណើរឲ្យអធិការផ្លាស់ប្តូរមេប៉ុស្តិ៍ចាស់វស្សា ចេញហើយលើក ដាក់បក្ខពួកខ្លួន ដែលជាជើងថ្មី នោះឡើយ។
អធិការដ្ឋាន បានធ្វើការកោះអញ្ជើញអធិការរងទាំង២១រូប ប្រជុំពិគ្រោះយោបល់ ក្រោមការដឹកនាំពីលោកស្នងការរង បានឯកភាពទាំងអស់ ទៅលើការដោះដូរដោយពុំមានបាតុភាពអ្វីនោះទេ ទៅលើខ្លឹមសារ ដោយដោះដូរបទពិសោធន៍ ការងារធម្មតា ហើយមន្ត្រីទាំងពីរដែលដោះដូរនោះមិនមែនមន្ត្រីនគរបាលថ្មីនោះឡើយ គឺជានាយផ្នែកទាំងពីរនាក់ ហើយម្នាក់ៗ ចូលបំរើជាមន្ត្រីនគរបាលជាតិអស់រយៈពេល១២ឆ្នាំ និងម្នាក់ទៀត រយៈពេល១៤ឆ្នាំ គិតមកដល់ពេលនេះ ម្នាក់ៗជាង១០ឆ្នាំហើយ មិនមែនមន្រ្តីថ្មីនោះឡើយ មិនដូចក្នុងបណ្តាញសង្គមចុះផ្សាយនោះឡើយ។
តាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា នាយផ្នែកទាំងពីរនាក់ខាងលើ មានតួនាទីនៅផ្នែកអក្សរសម្ងាត់ ហើយពេលខ្លះ ក៏ចុះជួយសម្រួលចរាចរណ៍ ជួយដល់កម្លាំងសណ្តាប់ធ្នាប់ នៅពេលដែលខ្វះខាតកម្លាំង។
សូមបញ្ចាក់ផងដែរថា ទោះបីជាយ៉ាងណាក៏ដោយ មហាជនក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ មុននឹងមានការផ្លាស់ប្តូរ មុខដំណែងណាមួយ សូមកុំឲ្យកើតមាននូវបាតុភាព ខ្សែទុយោ បក្ខពួក គួរតែមើលពីគុណភាពការងារ ចំណោះដឹង ក្នុងការដឹកនាំ ជាគោល ដើម្បីឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទទួលបានភាពកក់ក្តៅ ពីអាជ្ញាធរ ដែលជាអ្នកគ្រប់គ្រងក្នុងដែនដីខ្លួន៕