Breaking News

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យទីតាំងកែច្នៃផ្លែស្វាយមៀន និងពិនិត្យការដាំស្វាយកែវរមៀតរបស់កសិករ

ខេត្តប៉ៃលិន ៖ ដើម្បីភាពកក់ក្តៅ និងយល់ ដឹងអំពីសុខទុក្ខ ក៍ដូចជាការលំបាករបស់ប្រជាកសិករនៅតាមមូលដ្ឋាន ទើបរហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរជំនាញ ចុះពិនិត្យការដាំដុះ ផលដំណាំមៀន និងកសិផលផ្លែស្វាយកែវរមៀត ប្រជាពលរដ្ឋតាមសហគមន៍ ក្នុងស្រុកសាលាក្រៅខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះកសិផល បន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ។ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំំថ្ងៃ។

លោកជំទាវបានបន្តថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។

ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប៉ៃលិនបានលើកឡើងថា ៖ បច្ចុប្បន្នទីផ្សារផ្លែមៀន និងស្វាយកែវរមៀត ដាំបានគឺឈ្មួញកណ្តាលប្រមូលយក ដោយក្នុងតម្លៃសមរម្យ មិនខ្ពស់ពេក ឬទាបពេកនោះទេ ។

ក្នុងឱកាសនោះលោកជំទាវ បានលើកទឹកចិត្តដល់ប្រជាកសិករកាត់បន្ថយការប្រើជីគីមី ដោយផ្តល់ជាជីកំប៉ុស និងថវិកាមួយចំនួនសម្រាប់អ្នកដាំដំណាំខាងលើផងដែរ៕ ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *