Breaking News

អភិបាលក្រុងកំពតអំពាវនាវឱ្យពលរដ្ឋកាត់បន្ថយការជក់បារី បន្ទាប់ពីក្រុងកំពតជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ខេត្តកំពត៖នៅរសៀសថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណរមណីយដ្ឋានស្រះឈូក ក្រុងកំពត រដ្ឋបាលក្រុងបានរៀបចំធ្វើយុទ្ធការមួយក្រោមប្រធានបទ “យើងរួមគ្នាកាត់បន្ថយ និងលប់បំបាត់ការប្រើប្រាស់ថ្នាំជក់គ្រប់ប្រភេទ ដើម្បីទីក្រុងគ្មានផ្សេងបារី” ដែលយុទ្ធនាការមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រី មន្ទីរ-អង្គភាព កងកម្លាំង និងអាជ្ញាធរសង្គាត់ទូទាំងក្រុង។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានបញ្ជាក់ថា ក្រុងកំពតត្រូវបានជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារីកាលពីពេលថ្មីៗកន្លមកនេះ។ ហើយក្រុងទេសចរណ៍គ្មានផ្សេងបារីនេះ មិនមែនហាមមិនឱ្យមានការជក់បារីនោះទេ ប៉ុន្តែត្រូវជក់នៅកន្លែងដែលគ្មានជះផលប៉ះពាល់ដល់អ្នកដទៃ។

ដូច្នេះហើយយុទ្ធនាការនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងជំរុញដល់ មន្ត្រីរាជការនៅតាមមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងក្រុងកំពតទាំងអស់ ត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាកាត់បន្ថយ និងលប់បំបាត់ការជក់បារី។

យុវជនខេត្តកំពតដែលបានចូលរួមក្នុងពិធីនេះបានបង្ហាញ ការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ដែលក្រុងកំពតជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី  និងបានស្នើសុំឱ្យប្រជាពលរដ្ឋ ពិសេសយុវជន សូមកាត់បន្ថយ ឬឈប់ពិសារបារីតែម្តង ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សុខភាពខ្លួនឯង និងប៉ះពាល់ដល់សុខភាពអ្នកនៅជុំវិញខ្លួន។

តាមការបញ្ជាក់របស់អភិបាលក្រុងកំពតបានឱ្យដឹងថា ក្រុងកំពតនឹងទទួលបានពារង្វាន់មួយទៀត គឺទីក្រុងស្អាតថ្នាក់ជាតិ  “ផ្ការំដួលបីទង” ជាលើកទី៣ ដែលរដ្ឋបាលខេត្តកំពត នឹងធ្វើដំណើរទៅទទួលយកពានរង្វាន់នោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ៕

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤

Leave a Reply

Your email address will not be published. Required fields are marked *